មិននឹកស្មានថាចឹងសោះ! តារា​ថៃ​ល្បី​ឈ្មោះ​4​រូបនេះ ​មុន​ក្លាយ​ជា​តារា​សម្ដែង ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់ធ្វើអាជីបមួយដូចគ្នា

តារាថៃ៤រូប មុនក្លាយជាតារាសម្ដែងមានសំឡេងគាំទ្រច្រើនដូចសព្វថ្ងៃ ពួកគេសុទ្ធតែធ្លាប់មានអាជីពជាអ្នកចម្រៀងពីមុនមក ហើយ​រឿងនេះ​ជឿជាក់ថា​មានប្រិយមិត្តអ្នកគាំទ្រមិនច្រើនទេដែលបានដឹង។ តើតារាទាំង៤នោះមាននរណាខ្លះ ហើយមាន​អាយដល​របស់អ្នកឬអត់? សូមតាមដានដូចខាងក្រោមនេះ៖

១. កញ្ញា Bow Maylada

តារាចំណូលថ្មីរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣រូបនេះ ត្រូវបានគេដឹងថា គឺជាអតីតសមាជិកក្រុមចម្រៀងមួយឈ្មោះ ថា«Kiss Me Five» មុនពេលដែលនាងឈានជើងចូលវិស័យសម្ដែងនៅក្នុងឆ្នាំ២០១៤។

After Footer (Active) - damrei Mr1 Zone2

២. លោក Louis Scott

លោកធ្លាប់ជាអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ននេះ Louis Scott បានប្រែរខ្លួនទៅជា​តារា​សម្ដែង​ប្រុស​មួយរូប​ដ៏មានប្រជាប្រិយភាព មាន​ទេពកោសល្យពេញខ្លួន និងកំពុងតែជ្រកក្រោមទ្រនុំធំគឺទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។

៣. Pim Pimprapa

Pim  ក៏ធ្លាប់ជាអតីតសមាជិកក្រុមចម្រៀងស្រី «Chilli White Choc»។ ពេលនេះនាងគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាព​នៅក្រោម​ប៉ុស្តិ៍លេខ ៧ របស់ថៃ។

៤. Punjan Prama

តារារូបនេះធ្លាប់អតីតសមាជិកក្រុម«Nice 2 Meet U» ហើយពេលនេះលោកជា​តារាសម្តែងនៅក្រោម​កញ្ចក់ទូរទស្សន៍ Broadcast Thai TV ។