អ្នកណាមិនភ័យ!! Grace ធ្វើឲ្យគ្រប់គ្នាភ័យក្រោយពីនាងបានដួលសន្លប់ក្នុងពេលកំពុងថតរឿងថ្មីព្រោះតែនាងធ្វើ…….! មានរូបភាព
អាចនិយាយបានថាធ្វើគ្រប់យ៉ាងដើម្បីការសម្ដែង សម្រាប់តារាសម្ដែងស្រីរាងស្អាត Grace ដែលពេលនេះកំពុងតែបញ្ចេញថ្វីដៃក្នុងរឿងថ្មី ហើយរឿងថ្មីនេះត្រូវបានទាមទារឲ្យមានការដាក់អារម្មណ៍ខ្លាំងព្រោះតែស្ថិតក្នុងតួដែលមានជម្ងឺផ្លូវចិត្ត ហើយកញ្ញា Grace ក៏ធ្វើបានល្អ ប៉ុន្ដែទម្រាំតែបានឆាកមួយនេះធ្វើឲ្យកញ្ញា Grace ខ្យល់ចាប់
ដោយជាក់ស្ដែងក្នុងពេលថ្មីៗនេះនាងបានដួលសន្លប់កណ្ដាលកន្លែងថតរឿងព្រោះតែដាក់អារម្មណ៍ខ្លាំងក្នុងតួស្រីដែលមានជម្ងឺផ្លួវចិត្តនៅលើ IG ផ្ទាល់ខ្លួនឈ្មោះ @gracekanklao ព្រមទាំងមាន caption ថា “សភាពក្រោយពេលសន្លប់ដែលចូលតួខ្លាំងពេកពីយប់មិញ ចាំអីទៀតសន្លប់និងហើយ! 555 ជាឈុតឆាកលាយលំនិងអារម្មណ៍ច្រើន មហាពិបាក #Cheerita សម្រាប់ Grace គឺពិបាកណាស់ ពិបាកជាងរឿងដែលធ្លាប់លេងពីមុនចា រីតា គឺជាអ្នកជម្ងឺផ្លូវចិត្ត សោកសៅខ្លាំងឡើងៗដែលមិនបានព្យាបាល សភាពផ្លូវចិត្តឡើងចុះគ្រប់ពេល នៅជាប់វិលវល់នៅតែក្នុងអតិតកាលដែលឈឺចាប់”
“មានទាំងទង្វើរ ជាមនុស្សដែលសង្គមមើលងាយ គួឲ្យអាណិត ហើយអ្វីដែលសំខាន់គឺកាចសាហាវជាឃាតករដ៏ព្រៃផ្សៃ មិនដឹងថាខ្លួនខុស ចាត់ទុកជារឿងដែលបូកបញ្ចូលច្រើនយ៉ាងដែលមិនធ្លាប់់មានពីមុន សម្រាប់រឿងនេះ ខ្ញុំលេងអស់ពីចិត្ត ដាក់អារម្មណ៍ខ្លាំងណាស់ ជួយផ្ដល់កំលាំងចិត្តផងណា ពេញទំហឹងចា បើមិនឆ្គួតមុនទេនោះ55555 លួចថតដោយ មហាមិត្ត #Cheerita “
អត្ថបទដោយ : នីត្តា