Taew Natapohn ថ្ងៃមុនទើបតែញុំាំអាហារពេលល្ងាចតែពីរនាក់តែថ្ងៃនេះមកញុំាជុំអ្នកម៉ាក់ដោយសារតែចឹងសោះបានប្រញ៉ាប់នាំមកជួប!!! (មានរូបភាព)
ជាគូស្នេហ៍ដែលទើបនិងហានបើកជំហរថ្មីៗនេះ សម្រាប់តារាស្រី Taew Natapohn ជាមួយនិងកំលោះហៃសូលោក Pranaip ក្រោយពីមានពត៌មានថាកំពុងសិក្សាមើលចិត្តគ្នាមួយរយៈហើយក៏មានការផុសរូបទៅណាមកណាជាមួយគ្នាជាញឹកញាប់ផងដែរ ទោះជាពេលខ្លះមិនបានផុសរូបជាគូតែក៏អាចថាទៅជាមួយគ្នា
ជាក់ស្ដែងពេលថ្មីៗនេះ Taew Natapohn និងលោក Pranaip ក៏មានឈុតឆាកផ្អែមល្ហែមមកផ្ញើហ្វេនៗទៀតផង ក្រោយពីបានដឹកដៃបណ្ដើរគ្នាញុំាអាហារជាមួយគ្នា តែលើកនេះមិនបានទៅស្វើតតែពីរនាក់ទេ ព្រោះនៅមានក្រុមគ្រួសារខាងស្រី ទាំងអ្នកម៉ាក់បងស្រីមកជុំគ្នាក្នុងការទទួលទានអាហារពេលល្ងាចទៀតផង
ចាត់ទុកថាជាការបញ្ចាក់ច្បាស់ចំពោះស្នេហារបស់អ្នកទាំងពីរក្នុងការឆ្លងភ្លើងខៀវខាងគ្រួសារផុតបានយ៉ាងល្អប្រសើរ អាចនិយាយភ្លើងខៀវបើកហើយចឹងចាំអីទៀត ស្នេហាក៏ផ្អែម គ្រួសារក៏មានក្ដីសុខទៀត
អត្ថបទដោយ : នីត្តា