អាណិតណាស់ ថ្ងៃបុណ្យម្ដាយគ្រប់គ្នាសប្បាយចិត្ត តែ Mai Sukhon បែរជាទម្លាយទាំងទឹកភ្នែកថា…..

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃបុណ្យម្ដាយកន្លងទៅនេះ តារាប្រុសស្រីល្បីៗជនជាតិថៃជាច្រើន បានសម្ដែងក្ដីរីករាយ និងការគោរពដឹងគុណយ៉ាងធំធេង ចំពោះអ្នកម្ដាយជាទីស្រលាញ់របស់ ព្រមទាំងជូនកាដូដល់ពួកគាត់បង្ហាញពីក្ដីស្រលាញ់ថែមទៀតផង។

តែយ៉ាងណាមិញ ងាកទៅមើលតារាស្រីរូបស្រស់ នាង Mai Sukhon វិញ នៅថ្ងៃនោះហាក់បីដូចជាសម្ដែងការមិនពេញចិត្តនោះទេ ហើយថ្មីៗនេះ នាងថែមទាំងទម្លាយអាថ៌កំបាំងមួយទាក់ទងនិងថ្ងៃបុណ្យម្ដាយនោះថា នាងពិតជាស្អប់ថ្ងៃនោះខ្លាំងណាស់។

ក្នុងនោះផងដែរ តាមការផ្ដល់បទសម្ភាសន៍ មូលហេតុដែលធ្វើឲ្យតារាស្រីរូបនេះស្អប់ថ្ងៃនោះ ដោយសារតែនាងគ្មានម្តាយតាំងពីក្មេងមកម្ល៉េះ។ ហើយននាង បានរៀបរាប់ទាំងទឹកភ្នែកថា នាងមិនដែលជួបមុខម្តាយ តាំងពី អាយុ ៣ ខែ ព្រោះឪពុកម្តាយនាងបានបែកបាក់គ្នា ហើយអ្នកដែលនាងហៅថា ម្ដាយ សព្វថ្ងៃនេះ តាមពិតទៅគឺជា អ្នកមីង ដែលជាប្អូនស្រីឪពុកនាងនោះទេ។

លើសពីនេះទៅទៀត នាងបានបន្ថែមទៀតថា ដោយសារតែពេលនេះនាងបានក្លាយជាម្ដាយគេហើយ ដូច្នេះនាងនិងប្ដេជ្ញាចិត្ត ចិញ្ចឹមបីបាច់ថែរក្សាកូនខ្លួនឯងឲ្យបានល្អជាទីបំផុត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី