ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងប្រុសរូបសង្ហា និងមានទេពកោសល្យលោក ណាត់ បូរី បានរៀបការកសាងគ្រួសារជាមួយនិងនារីរូបស្រស់ម្នាក់មក ជីវិតគ្រួសារលោកនិងភរិយាកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយសព្វថ្ងៃនេះលោកក៏ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងផងដែរ។
យ៉ាងណាមិិញបើយើងងាកទៅចាប់អារម្មណ៍ជីវីតឯកជនលោកពេលនេះវិញ ថ្វីត្បិតែពេលនេះលោកមិនសូវបង្ហាញវត្តមានក្នុងសិល្បៈដូចមុនក៏ដោយ តែគេសង្កេតឃើញថាលោកកំពុងតែសាងសុភមង្គលជាមួយនិងគ្រួសារដ៏តូចមួយ ពោលពេលដោយក្ដីសុខនៅឯទីក្រុងភ្នំពេញផងដែរ។
តែដោយឡែកស្រាប់តែថ្មីៗនេះ លោកបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ នៅពេលឃើញលោកបង្ហោះរូបភាពបង្ហាញពីទិដ្ឋិភាពផ្ទះនៅឯទីជនបទរបស់លោក មើលពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់ ព្រោះតែបរិវេណជុំវិញផ្ទះទាំងមូល គឺពោរពេញទៅដោយ ធម្មជាតិ ពណ៌បៃតង ពិសេសម៉ូតផ្ទះគឺមានការរចនាបែបជាផ្ទះឈើ ម៉ូតបុរាណខ្មែរ ថ្វីត្បិតតែរាងសាមញ្ញ ប៉ុន្តែឃើញហើយនរណាក៏ពោលពាក្យថាស្រស់ស្អាត និងចង់រស់នៅគ្រប់ៗគ្នាដែរ។
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី