អីយ៉ា! ខួបកំណើត១ឆ្នាំរបស់កូនស្រី Lydia រៀបចំឡើងអធិកអធម​ និងសប្បាយរីករាយបំផុត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Lydia Sarunrat កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនិងគ្រួសារ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺកូនស្រីតូចរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែគួរឲ្យស្រលាញ់ ខ្លាំងឡើងៗ នរណាឃើញក៏សរសើរគ្រប់ៗគ្នាដែរ។

យ៉ាងណាមិញថ្មីៗនេះ Lydia បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពនាងបានរៀបចំកម្មវិធីខួបកំណើត១ឆ្នាំសម្រាប់កូនស្រីតូចរបស់នាង ដែលមានការចូលរួមពីសំណាក់មិត្តភក្ដិ និងក្រុមគ្រួសារនាងជាច្រើន មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការអបអរសាទរ និងបញ្ចេញសារជូនពរថ្ងៃកំណើតកូនស្រីនាងគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី