ចេញមកបកស្រាយជាសាធារណៈលើកដំបូងសម្រាប់តារាសម្ដែងស្រី Taew Natapohn តាំងតែមានពត៌មានថាសាម៉ីខ្លួនកំពុងតែដាំដើមស្នេហ៍ថ្មីជាមួយនិងលោកហៃសូ Nai ហើយក្រោយៗមកនេះទាំងពីនាក់ក៏បានសាងភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់រហូតធ្វើឲ្យមានអ្នកច្រណែនហើយ
ឃើញថានាំគ្នាទៅញាុំអាហារជប៉ុន?
“អ្នកម៉ាក់មិនសូវជាបានចេញក្រៅ ទើបបបួលគ្នាចេញទៅប្ដូរបរិយាកាសខ្លះ”
ឃើញលោកហៃសូ Nai ទៅដែល?
“មែនចា បានមកជួបជុំគ្នាជាច្រើននាក់”
នេះជាការបង្ហាញខ្លួនច្បាស់លាស់ជាមួយគ្នាតើមែនទេ?
“មិនមែនទេចា បើជាថ្ងៃដែលឃើញផុសនៅក្នុង story IG របស់អ្នកដទៃនោះគឺមិនមែនទេបើសិនជាមែនមិនបញ្ចេញយ៉ាងនិងទេ”
យើងមិនទាន់ត្រៀមក្នុងការបង្ហាញច្បាស់លាស់តើមែនទេ?
“អូយ វាជារឿងដែលយើងត្រូវមើលចិត្តគ្នាសន្សឹមៗរៀនពីគ្នា វាមិនមែនជាកម្មវិធីដែលមានបើកមានបិតនោះទេ”
ថ្ងៃបុណ្យលោកប៉ាគាត់នៅក្បែរគ្រប់ពេលវេលាមែនទេ?
“ក៏មានច្រើននាក់ដែលនៅក្បែរៗ មានបងៗនៅក្នុងវិស័យសិល្បៈ ជាងតែងមុខ មកជួយគ្នាមកផ្ដល់កម្លាំងចិត្តរួមទាំងបង Ton ផងដែរ មានមិត្តភកិ្ដអ្នកសម្ដែងជាច្រើនទៀត”
គ្រប់គ្នាក៏សរសើរលោក Ton ក្នុងថ្ងៃបុណ្យមើលថែយើងហើយនិងគ្រួសារបានល្អណាស់?
“ចា គឺយើងក៏ចាត់ទុកគាត់ជាសមាជិកគ្រួសារម្នាក់ដែរ ដូចបងស្រីពេលមានកម្មវិធីពេលណាក៏អញ្ជើញបង Ton មកចូលរួមរហូត យល់ថាចង់ឲ្យគាត់មក ម្យ៉ាងទៀតគាត់ក៏ស្និតស្នាលជាមួយនិងលោកប៉ាខ្លាំងព្រោះប៉ាឃើញគាត់តាំងតែពីក្មេងៗ ហើយគាត់ក៏មកដោយការពេញចិត្ត តាំងចិត្តមែន គាត់ចង់សងគុណលោកប៉ា”
បញ្ចាក់ថាលោក Ton ដូចជាសមាជិកគ្រួសារហើយ?
“យល់ថាបែបនិង ព្រោះខ្ញុំក៏យល់ថាគាត់ជាមនុស្សម្នាក់ដែលចង់ឲ្យយើងល្អ ហើយខ្ញុំក៏មានបំណងល្អចំពោះគាត់ដូចគ្នា”
ដូចជាបងប្រុសតើមែនទេ?
“ចាមែនហើយ”
ទំនាក់ទំនងជាមួយលោកហៃសូ Nai យ៉ាងម៉េចដែរ?
“ក៏ល្អចា យើងកំពុងតែសិក្សាពីគ្នា ស្វែងយល់គ្នាជារឿយៗ គ្រប់វាសុទ្ធប្រើពេលវេលា ក៏សន្សឹមៗទៅ”
អត្ថបទដោយ : នីត្តា