ស្ងាត់ៗ Mario-Janjira បើកឆាកស្នេហ៍បាន 7ឆ្នាំហើយ ផ្ទះថ្មីក៏ធ្វើហើយទៀតសង្ស័យតែជិតមាន…..!

ជាតាសម្ដែងប្រុសរូបសង្ហារថែមទាំងអារម្មណ៍ល្អទៀតសម្រាប់លោក Mario ដោយមានការជួបសម្ភាសន៍ចំពោះរឿងការងារព្រមទាំងរឿងស្នេហាជាមួយនិងកញ្ញា Janjira ព្រោះឃើញថាមើលចិត្តគ្នាយូរដល់ទៅ 7ឆ្នាំហើយ ជាពិសេសលោក Mario ក៏ទើបនិងធ្វើផ្ទះហើយទៀតទើបក្លាយទៅជាប្រធានបទ

ពេលនេះកំពុតតែតុបតែងផ្ទះថ្មី?

After Footer (Active) - damrei Mr1 Zone2

“តែងរួចហើយបាត អស់ច្រើនគួសមដែរ ទម្រាំតែហើយយូរគ្រាន់បើដែរ ព្រោះត្រូវដំបំបែកធ្វើសារថ្មី មួយជីវិតធ្វើផ្ទះម្ដងក៏ចង់ធ្វើឲ្យវាល្អ ផ្ទះមួយនេះខ្ញុំជាអ្នកចេញម៉ូតខ្លួនឯងហើយក៏មានខាងវិស្វករជួយសម្របសម្រួលខ្លះៗ តែជាគិតរបស់ខ្ញុំចូលចិត្តក៏ធ្វើនិងទៅ”

ម៉ាក់មានហាមខ្លះទេ?

“គាត់ក៏អូខេ គាត់ដឹងថាយើងធ្វើការរាល់ថ្ងៃព្រោះតែចង់បានផ្ទះល្អជូនគាត់”

តើជាផ្ទះសម្រាប់រៀបអាពាហ៍ពិពាហ៍មែនទេ?

“មិនទាន់ធ្វើទេពេលនេះ បើមានគ្រួសារក៏មិនអីដែរ នៅជាមួយគ្នាបាន ព្រោះធ្វើបន្ទប់រួចរាល់អស់ហើយ តែមិនបានធ្វើអីធំដុំនោះទេ”

Janjira មានមកលេងផ្ទះខ្លះទេ?

“មានមកខ្លះដែរ ទំនាក់ទំនងពេលនេះគឺល្អខ្លាំងណាស់ មិនមានបញ្ហាអ្វីនោះទេ”

មានគិតរឿងថ្ងៃអនាគតខ្លះទេ?

“ពេលនេះមិនទាន់មានទេ ម្នាក់ៗសុទ្ធតែធ្វើការ មានពេលទំនេរក៏មកជួបគ្នាសប្បាយរីករាយជាមួយគ្នា”

អត្ថបទដោយ : នីត្តា