កុំភ្លេចទស្សនាណា! រឿងថ្មី Pope និង Bella ដែលមានចំណងជើង «Roy Leh Marnya» ប្រកាសពេលចាក់បញ្ចាំងហើយ!
ជាការពិតណាស់ ហ្វេនៗជាច្រើនពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលទទួលដំណឹងថា រឿង «Roy Leh Marnya » ជាស្នាដៃសម្ដែងរឿងរួមគ្នាទី២ វាងតារាសម្ដែងថៃល្បីឈ្មោះលោក Pope Thanawat និងកញ្ញា Bella Ranee បានថតចប់រួចរាល់ហើយ ហើយគ្រប់គ្នាក៏កំពុងទន្ទឹងរង់ចាំពេលវេលាចាក់បញ្ចាំងដែរ។
ក្នុងនោះផងដែរ ក្រោយពេលរឿងនេះថតចប់សព្វគ្រប់ ផលិតករក៏មិនធ្វើឲ្យគ្រប់គ្នារង់ចាំយូរនោះដែរ ដោយតាមប្រភពព័ត៌មានបានបញ្ជាក់ថា រឿងនេះគ្រោងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅដើមខែតុលាខាងមុខនេះហើយ។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏សង្ឃឹមថារឿងទី២ ដែលតារាទាំងពីរដួងនេះសម្ដែងរួមគ្នា នឹងល្អមើលមិនចាញ់រឿងទី១នោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី