ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដល់តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា ដែលទើបតែសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយនិងកូនទាំងផង។
យ៉ាងណាមិញ បើគិតមកដល់ថ្ងៃនេះ កូនស្រីរបស់អ្នកនាងមានអាយុ៥ថ្ងៃហើយ ហើយបើនិយាយមុខមាត់របស់គេវិញ ក៏កាន់តែប្រែប្រួលគួរឲ្យស្រលាញ់ខ្លាំងឡើងៗផងដែរ ពិសេសនោះគឺថ្ពាល់របស់គេឡើងប៉ោង ឃើញមុខឡើងក្រមិុញៗតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត នៅពេលឃើញសម្រស់កូនស្រីតារាចម្រៀងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើងៗបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី