នរណាមិនច្រណែន! យុត្ថារ៉ា ឆានី បង្ហាញរូបភាពជាច្រើនសន្លឹកជាមួយភរិយាក្រោយ ពោរពេញដោយសុភមង្គល!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អតីតតារាសម្ដែងលោក យុត្ថារ៉ា ឆានី ថ្វីត្បិតតែបច្ចុប្បន្ននេះលោកបានឃ្លាតឆ្ងាយពីសិល្បៈបន្ដិចមែន តែហ្វេនៗនិងមហាជនជាច្រើននៅតែចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោក និងភរិយាក្រោយគ្រប់ៗគ្នា។
ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះរូបភាពជាមួយភរិយា និងកូនស្រី ពេលទៅដើរលេងនៅឧទ្យានជាតិគីរីរម្យជាលក្ខណៈគ្រួសារ ដោយផ្ដិតយករូបភាពបែបផ្អែមល្ហែមជាលក្ខណៈគ្រួសារ ជាមួយនិងទេសភាពព្រៃភុ្នំ មើលទៅពិតជាទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែច្រណែនសុភមង្គលតារាប្រុសរូបនេះ និងភរិយាក្រោយ ពិតជាស្រលាញ់គ្នា ពោរពេញដោយសុភមង្គលខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី