អ្នកកូនដំបូងមើលឲ្យហើយទៅ!! តារាចម្រៀងថៃ Bai Toey ធ្វើឲ្យស្វាមីនិងប្អូនស្រីភ័យព្រមទាំងឆ្ងល់មិនដឹងមូលហេតុដោយបីកូនសុខៗស្រាប់តែយំព្រោះតែ….! មានរូបភាព

ជាកាដូដ៏សំខាន់បំផុតសម្រាប់សមាជិកថ្មីវ័យទារករបស់លោកប៉ាអ្នកម៉ាក់ DJ man និង Bai Toey ដែលទើបនិងសម្រាលថ្មីៗនេះ

ដោយជាក់ស្ដែងប្អូនស្រីបង្កើតរបស់ Bai Toey បានផុសវីឌីអូក្នុងសកម្មភាពដែលពោរពេញទៅដោយក្ដីសុខបំផុតរបស់លោកប៉ាអ្នកម៉ាក់កូនដំបូង នៅក្នុង story IG ឈ្មោះ @luxx.c.t_ បានបង្ហាញឲ្យឃើញចង្វាក់ Bai Toey កំពុងតែបីកូនយ៉ាងថ្មមៗបន្ទាប់មកស្រាប់តែនាងយំមិនដឹងមូលហេតុ រហូតធ្វើឲ្យប្អូនស្រីនិងសា្វមីនាងឆ្ងល់ព្រមទាំងសួរទៅនាងយ៉ាងលឿនថា តើកើតអី?

ខាង Bai Toey កំពុងតែទាញយកក្រដាស់ជូតទឹកភ្នែកដែលហូរជោគថ្ពាល់ទាំងសងខាងថា ពីព្រោះប៊េបីមានពណ៌ខៀវទើបនៅសុខៗធ្វើឲ្យនាងយំមិនដឹងខ្លួនបែបនេះ

ហេតុតែជាអ្នកម៉ាក់កូនដំបូងមែនហើយ មើលមុខកូនឃើញសម្បុរកូនក៏យំទៅ

អត្ថបទដោយ : នីត្តា