រូបមួយសន្លឹកនេះ Yaya Urassaya ធ្វើឲ្យគ្រប់គ្នានិយាយលែងចេញសូម្បីតែ Aum Patcharapa ក៏…..! មានរូបភាព

នៅតែស្រលាញ់និងពេញចិត្តក្នុងការថតរូបជាមួយនិងដើមផ្ដាវល្លិ៍ សម្រាប់តារាសម្ដែងស្រី Yaya Urassaya ដោយបានឈរថតនូវស្ទាយដ៏ស្រស់ស្អាតគូជាមួយដើមផ្កាវល្លិ៍ពណ៌ផ្កាឈូក ហើយក៏ធ្វើឲ្យអ្នកគាំទ្រសង្ស័យថានិងឡើងមានអ្នកទិញទៅដាំនិងឡើងថ្លៃទៀតឬអត់ទេ

ក្រៅពីនេះអ្នកលេងបណ្ដាញសង្គមក៏ភ្លក់និងសម្រស់ជាមួយនិងស្ទាយថ្មីម៉ូតសក់ថ្មីគឺសក់សេះរបស់នាង ចង់ប្រាប់ថាឃើញហើយគ៏ស្អាតនិងគួឲ្យស្រលាញ់ខ្លាំងណាស់ រហូតដល់ថ្នាក់តារាសម្ដែងជួរមុខ Aum Patcharapa ក៏ចូលមក comment សរសើរថា “ស្អាតខ្លាំងណាស់ ❤️”

ដោយ Yaya ក៏តបវិញថា “អ!!! អគុណខ្លាំងណាស់ៗៗចា ❤️❤️ នឹកបង Aum ណាស់” រឿងនេះបានធ្វើឲ្យបណ្ដារហ្វេនៗចុច like ចុច share សរសើរពីភាពគួឲ្យស្រលាញ់របស់ Aum ដែលបង្ហាញពីការស្រលាញ់ពេញចិត្តនិងសិស្សប្អូនមករហូត ថែមទាំងមានការជម្រុញចង់ឲ្យអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នាទៀតផង

អត្ថបទដោយ : នីត្តា