មហាខ្លាំងភរិយារបស់លោក Rangsit បើកឡានទៅមន្ទឺពេទ្យដើម្បីសម្រាលកូនព្រោះតែស្វាមីនាងមិន……..! មានរូបភាព

អ្នកម៉ាក់មហាខ្លាំងបើកឡានទៅសម្រាលកូនដោយខ្លួនឯង Mango តារាបង្ហាញម៉ូតកូរ៉េភរិយាលោក Rangsit ដោយ FatMango Channel បានបង្ហាញវីឌីអូ “Mango Diary EP.58 Mango សម្រាលកូនហើយចាទទួលស្វាគមន៍សមាជិកថ្មីកូនប្រុសគឺអូន Sarang”

ជាវីឌីអូនៅថ្ងៃសម្រាលកូន Mango កំពូលខ្លាំងនៅបើកឡានទៅមន្ទឺពេទ្យខ្លួនឯង ធ្វើអ្វីៗខ្លួនឯងទាំងអស់ ព្រោះតែស្វាមីនិយាយភាសាកូរ៉េមិនបាន។ ណាមួយទៀតលោក Rangsit នៅបានបង្ហាញប្រាប់ថា ហេតុអីប្រពន្ធគ្រប់ខែជិតសម្រាលហើយនៅតែឲ្យភរិយាបើកឡានខ្លួនឯង ព្រោះ Mango មិនទុកចិត្តឲ្យប្ដីបើក មិនមានប័ណ្ណបើកបរ នាងបានប្រាប់ទៀតថាមិនអីទេ មន្ទឺពេទ្យនៅជិតនេះទេ

នៅពេលចូលទៅក្នុងបន្ទប់សម្រាលលោក Rangsit បានតែអង្គុយចាំនៅខាងក្រៅព្រោះពេទ្យមិនឲ្យចូលទៅខាងក្នុងបន្ទប់សម្រាលដូចនៅប្រទេសថៃទេ លោករំភើបចិត្តណាស់ បន់ឲ្យតែប្រពន្ធនិងកូនមានសុវតិ្តភាព ហើយនៅប្រាប់ទៀតថា កាន់តែចាំយូរកាន់តែគិតច្រើន រឿងនានា ឮសម្លេងក្មេងយំ មកឈរចាំនៅមុខបន្ទប់ មិនដឹងថាជាសម្លេងកូនខ្លួនឯងឬមិនមែន “តាមពិតទៅគួឲ្យឲ្យប្ដីចូលទៅក្នុងបន្ទប់ដែរទោះជាមិនឲ្យនៅជិតក៏ដោយ មានអារម្មណ៍រំភើបណាស់ ពេលបានឮសម្លេងក្មេងយំ មិនដែលមានអារម្មណ៍បែបនេះទេ” Rangsit លោកប៉ាដៃថ្មី បានត្រឹមតែលួចរអ៊ូៗ ព្រោះបន់ខ្លាំងណាស់

ពេលកើតហើយបានតែឃើញមុខកូនតាមទ្វាកញ្ចក់ មិនបានបីទេ ខណៈពេលដែល Mango យំយល់អារម្មណ៍ជាម្ដាយគេលើកដំបូង។ ខាងមន្ទឺពេទ្យមិនឲ្យអ្នកណាចូលទៅមើលទេ ទើបលោក Rangsit ចេញទៅទិញផ្កាមកជូនភរិយា ដើម្បីផ្ដល់កំលាំងចិត្ត នៅក្នុងវីឌីអូបង្ហាញក្រោយពេលសម្រាលហើយលោកមើលថែភរិយាបានយ៉ាងល្អ ហើយបានផុសនៅក្នុង IG ថា “ទុកឲ្យកូនមើលពេលធំទៅ”

អត្ថបទដោយ​ : នីត្តា