Nadech ធ្វើឲ្យ Instagram របស់ខ្លួនស្ទើផ្ទុះបែកកណ្ដាលយប់ព្រោះតែពាក្យប៉ុន្មានមាត់នេះ តែចង់ដឹងថា Yaya ឃើញហើយគិតយ៉ាងម៉េចទៅ!! មានរូបភាព

ធ្វើឲ្យ Instagram រំជើបរំជួលទាំងកណ្ដាលយប់ @kugimiyas របស់តារាសម្ដែងប្រុសលោក Nadech ថែមទាំងបង្កើតឲ្យគ្រប់គ្នាលួចច្រណែនទៀតផង ដោយនៅសុខៗសាម៉ីខ្លួនបានផុសក្នុង story IG ថា “នឹកសង្សា” អាចនិយាយបានថាផ្អែមឡើងពុលស្រមោចតែម្ដងហើយ

ហើយក៏មិនចាំបាច់ទាយច្រើនគិតច្រើនថា Nadech សំដៅដល់អ្នកណា ព្រោះអីមាន tag ឲ្យសំណព្វចិត្តគឺ Yaya ចំៗរួចជាស្រេចហើយ ប្រកាសឲ្យច្បាស់ៗតែម្ដងទៅ

ក្រៅពីត្រូវអ្នកគាំទ្រ បង្អាប់លេងជាច្រើនហើយ នៅធ្វើឲ្យគ្រប់គ្នាយល់ពីអារម្មណ៍របស់អ្នកកំលោះម្នាក់នេះផងដែរព្រោះតែរវល់ទៅថតរឿងរបស់ខ្លួនទើបមិនមានពេលបានជួបគ្នា។ ហើយរឿងនេះក៏បានធ្វើឲ្យអ្នកដឹងនាំសម្ដែងគឺបង A ប្រញ៉ាប់ផុសនៅក្នុង IG ផ្ទាល់ខ្លួន @aarshar ដើម្បីសូមទោសថា “បងសូមទោសណា អត់ទ្រាំតែបន្ទិចទៀតទេ ប៉ុន្មានថ្ងៃទៀតក៏ដល់ថ្ងៃឈប់ហើយ ផុសបែបនេះធ្វើឲ្យគេយល់ច្រឡំចំពោះបងបាន  Nadech ស៊ូៗៗ #ក៏គ្រាន់តែថតពីព្រលឹមដល់យប់#ក៏គ្រាន់តែថតផងអង្គុយផង#ក៏ប៉ុណ្ណឹងសោះ ស្រលាញ់ Nadech ណា@kugimiyas”

អត្ថបទដោយ : នីត្តា