មានរឿងអី? Bitoey កំពុងបីកូនស្រីសុខៗ ស្រាប់តែស្រក់ទឹកភ្នែកយំខ្លាំងបែបនេះ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រី Bitoey Rsiam បានសម្រាលកូនក្នុងផ្ទៃរបស់ខ្លួនរួចហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ នាងពិតជាខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនយ៉ាងយកចិត្តទុកដាក់ជាទីបំផុតទៀតផង។

ដោយឡែកស្រាប់តែថ្មីៗនេះ ប្អូនប្រុសតារាស្រីរូបនេះ បានបង្ហោះវីដេអូឃ្លីបមួយ ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលវីដេអូនោះបានបង្ហាញពីសកម្មភាព Bitoey កំពុងតែពរកូននៅក្នុងដៃ សុខៗស្រាប់តែទឹកភ្នែកស្រក់ចូលមកយំយ៉ាងខ្លាំង ធ្វើឲ្យស្វាមីនាងឃើញហើយ ចេញមុនសួរភ្លាមៗទៀតផង។

ក្នុងនោះផងដែរ បើតាមការឆ្លើយតបរបស់ Bitoey នាងក៏មិនដឹងដែរ ថាហេតុអ្វីទឹកភ្នែកនាងស្រក់ពេលសម្លឹកមុខកូនស្រីខ្លួនបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី