នរណាមិនសរសើរ! សល់មួយខែទៀតសម្រាលកូនហើយសម្រស់ អេនជី នៅតែស្រស់ស្អាតដដែល!(មានរូបភាព)

ជាការពិតណាស់ ហ្វេនៗជាច្រើនរបស់អតីតតារាចម្រៀងអ្នកនាង អេនជី កំពុងតែអន្ទះសារចង់ឃើញមុខកូនដំបូងរបស់អ្នកនាង ដែលសល់តែមួយខែទៀតប៉ុនណោះ នឹងដល់ថ្ងៃសម្រាលហើយ។

យ៉ាងណាមិញ ថ្វីត្បិតតែពេលវេលាសម្រាលកាន់តែខិតជិតមកដល់ក៏ពិតមែន តែបើយើងងាកទៅមើលរូបសម្រស់របស់អ្នកនាងវិញ គឺនៅតែស្រស់ស្អាតខ្លាំងដដែល ថ្វីត្បិតតែពេលនេះអ្នកនាងរាងធាត់បន្ដិចក៏ពិតមែន។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពជាច្រើនសន្លឹកដែលអ្នកនាង បង្ហោះក្នុងបណ្ដាញសង្គម តែងតែទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់ហ្វេនៗគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី