ខ្លួនឯងធ្លាប់ជាទារកសោះនិង!! តោះទៅមើលប្រតិកម្មអូន Demi កូនស្រីពៅរបស់ Lydia Sarunrat ពេលឃើញកូនរបស់ Bai Toey ………!មានវីឌីអូ

អូន Demi កូនស្រីពៅរបស់​ Lydia Sarunrat មុខមាត់គួឲ្យស្រលាញ់គួឲ្យខ្នាញ់មែនទែន អាចនិយាយបានថាស្អាតតាំងពីក្មេង ថែមទាំងលោកប៉ាអ្នកម៉ាក់ប្រាប់ថាស្រួលចិញ្ចឹមទៀត មិនឌឺ មិនរពិស ងាយស្រួស រហូតដល់ពេលនេះក្លាយទៅជាបណ្ដូលចិត្តរបស់បងៗ បានតាម like តាម share ជាមួយនិងភាពគួឲ្យស្រលាញ់របស់អូនហើយ

ហើយពេលថ្មីៗនេះក៏បានឃើញអ្នកម៉ាក់ Lydia នាំអូន Demi ទៅសួរសុខទុក្ខអូន​ Wethamon កូនរបស់ Bai Toey ដែលទើបនិងសម្រាលនិងបើកភ្នែកឃើញពិភពលោកពីប៉ុន្មានថ្ងៃមុន នៅពេលដែលស្រីតូចទាំងពីរបានជួបគ្នាលើកដំបូងក៏មានប្រតិកម្មបែបឆ្ងល់ៗ ព្រោះអូន Demi មិនដែលឃើញប្អូនមានមាឌតូចពីមុនមក ហើយមើលទៅដូចជាចាប់អារម្មណ៍ប្អូនសម្លឹងមើលអូន Wethamon គ្រប់ពេល

ហើយស្រីតូចទាំងពីរនេះមានអាយុខុសគ្នាមួយខួបជាងតែប៉ុណ្ណោះ ចាត់ទុកថាប្រហែលៗគ្នា បងៗអាចត្រៀមចាំមើលភាពគួឲ្យស្រលាញ់របស់កញ្ញាទាំងពីរនាក់នេះបានចា

អត្ថបទដោយ : នីត្តា