ងាយរកឯណាបានជាងថតរូបផ្ទាល់ខ្លួន! Kimberley បង្អួតសម្រស់អមជាមួយស្នាដៃជាងថតផ្ទាល់ខ្លួនស្អាតមធ្យមងំអ្នកថតនិងពូកែទៀត!! មានរូបភាព

លើសពីពាក្យថាសង្សាពិតមែនហើយសម្រាប់គូ MK តួឯកប្រុសរូបសង្ហា Mark Prin ជាមួយតួឯកស្រី Kimberley ព្រោះតែគូនេះមានភាពស្និតស្នាលដូចជាគ្រួសារទៅហើយ ​និយាយបានថាម្នាក់ៗសុទ្ធតែចុះសម្រុងនិងគ្រួសារទាំងសងខាងបានយ៉ាងល្អ

ជាពិសេសកំឡុងពេលនេះឃើញថាមានសកម្មភាពជាលក្ខណៈគ្រួសារច្រើន ព្រោះតែមុននិងទើបតែឃើញ Kimberley ទៅដើរលេងជាមួយនិងក្រុមគ្រួសារ  Mark Prin ហើយក្រោយមកក៏មានសកម្មភាពមួយទៀតគឺនាំគ្នាទៅលេងសមុទ្រ

ទោះបីជាទៅច្រើនគ្នាមែន តែក៏នៅមានភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ   Mark-Kimberley តាមរយៈបណ្ដាញសង្គមជាច្រើនដូចជា ចាប់ដៃគ្នាមើលទឹកសមុទ្រដែលខាងស្រីផុសនៅក្នុង story IG មើលទៅរ៉ូមែនទិចណាស់។​ ហើយចំពោះសកម្មភាពមួយនេះវិញ Mark នៅតែបំពេញតួនាទីដូចដើមគឺជាជាងថតរូបឲ្យ Kimberley ជាពិសេសក្នុងឈុតហែលទឹក ព្រោះតែមានចំហរខ្នងស៊ិចស៊ីៗ មួយទៀតគឺរូបដើរឡើងជណ្ដើរស៊ិចស៊ីមិនចាញ់គ្នាទេ Kimberley ស្អាតណាស់ហើយក៏មានជាងថតរូបដ៏ពូកែផ្ទាល់ខ្លួនទៀត

អត្ថបទដោយ : នីត្តា