មិននឹកស្មានសោះ! ស្នេហា២ឆ្នាំ Mook និង Toy ត្រូវបញ្ចប់ពេលនេះ ក្រោយឃើញអ្នកទាំងពីរ…..

មហាជននិងហ្វេនៗជាច្រើន បាននាំគ្នាសម្ដែងការសោកស្ដាយ នៅពេលឃើញគូស្នេហ៍តារាប្រុសស្រីលោក Toy Pathompong និង នាង Mook Worranit បានបង្ហាញសារប្រកាសពីការចែកផ្លូវគ្នា ដោយបានផ្លាស់ប្ដូរទៅជាមិត្តភក្ដិនិងគ្នាវិញ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រី Mook ក៏ធ្លាប់បានចេញមុខមកបើកចំហអំពីរឿងនេះ ដោយបានបង្ហើបថា នាង និង លោក Toy ចង់បញ្ចប់ទំនាក់ទំនងស្នេហា ដើម្បីក្លាយទៅជាមិត្តនឹងគ្នា ដោយសារតែកន្លងមកអ្នកទាំងពីរជាអ្នកធ្វើការជាមួយគ្នា ហើយក្រោយមកក៏មិនមានពេលទំនេរសម្រាប់គ្នា ដូច្នេះហើយពួកគេក៏សម្រេចចិត្តបញ្ចប់ស្នេហាមួយនេះ មកនៅត្រឹមតែជាមិត្តភក្ដិនិងគ្នាវិញ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ Mook ក៏បានបន្ថែមទៀតដែរថា ពួកគេសម្រេចចិត្តបែបនេះ គឺមិនពាក់ព័ន្ធមានអ្នកទីបីនោះទេ ហើយក៏មិនដោយសារអ្នកទាំងពីរទាំងស្រុងដែរ វាមានទាំងបញ្ហាគ្រួសារ រួមទាំងអ្នកដែលនៅជុំវិញខ្លួនទៀតផង តែនាងនៅតែបញ្ជាក់ថា ទំនាក់ទំនងនាងនៅតែជាមិត្តជិតស្និទ្ធនឹងគ្នានិងអាចធ្វើការជាមួយគ្នាបានដដែល៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី