មិនគួរឲ្យជឿ! កូន នាយក្រូច បាក់ដៃរហូត ត.ឆ្អឹង ប៉ុណ្ណឹងហើយ នៅកំប្លែងបានទៀត!(មានវីដេអូ)

មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែងល្បីឈ្មោះ នាយក្រូច ដែលមួយរយៈចុងក្រោយនេះ គ្រប់គ្នាតែងតែឃើញលោកបង្ហោះវីដេអូ បង្ហាញពីសកម្មភាពផ្សេងរបស់លោក ដែលវីដេអូនីមួយៗមើលទៅពិតជាគួរឲ្យអស់សំណើច ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ បង្ហាញពីការព្រួយបារម្ភចំពោះកូនបង្កើតលោក ដែលបានបាក់ដៃខាងឆ្វេងកំឡុងពេលលេងបាល់ទាត់ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅក្នុងវីដេអូនោះ កូនប្រុសលោកបែរជាបញ្ចេញសកម្មភាពកំប្លុកកំប្លែងជាមួយឪពុក ខណៈដែលកំពុងឈឺដៃ និងតឆ្អឹង ធ្វើឲ្យគ្រប់គ្នាអស់សំណើចតាម កូនតារាកំប្លែងរូបនេះទៀតផង។

មិនត្រឹមតែប៉ុនណោះ ក្នុងសកម្មភាពនេះ ហ្វេនៗជាច្រើនក៏សរសើរកូនលោក ពិតជារឹងមាំខ្លាំងណាស់ ឈឺដៃប៉ុណ្ណឹងហើយ នៅតែសប្បាយរីករាយជាមួយគ្រួសារបានទៀត នេះបានសំជាកូនតារាកំប្លែងពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី