អីយ៉ា! ស្នេហារវាងតារាស្រី Wawwa Nichari និងសង្សារបរទេសកាន់តែផ្អែមល្ហែមខ្លាំងឡើងៗហើយ!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រី Wawwa Nichari កាន់តែបង្ហាញពីផ្អែមល្ហែមរបស់ខ្លួនជាមួយនិងសង្សារ ដែលជាកម្លោះសង្ហាជនជាតិញូហ្សេលឡែន ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយសឹងតែច្រណែនគ្រប់ៗគ្នាទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើន ចង់លើសជាស្ករ នៅពេលគ្រប់គ្នាឃើញ អ្នកទាំងបង្ហាញកាយវិការដ៏ស្អិតស្នាល និងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ទៅជិះទូកលេងតាមមាត់ទន្លេ និងញ៉ាំអាហារពេលល្ងាចជាមួយគ្នា មើលទៅពិតជារ៉ូមែនទិកខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែសកម្មភាពមួយនេះមិនមែនជាឱកាសពិសេសអ្វីក៏ដោយ តែហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្តគ្រប់គ្នា ព្រោះឃើញអ្នកទាំងពីរផ្អែមល្ហែមនិងគ្នាខ្លាំងបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី