អបអរសាទរ! ក្រោយរៀបការ៦ខែតារាថៃស្រី Namcha មានដំណឹងល្អហើយ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះ Namcha Cheeranut រៀបការកសាងគ្រួសារហើយក៏ពិតមែន តែនាងនៅតែធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈសកម្មភាពផ្អែមល្ហែមជាមួយស្វាមី ក្រោយពេលរៀបការនេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហាញរូបភាព និងសារបង្ហាញរូបភាព បុរសបូកស្រ្ដីម្នាក់ ស្មើនិងទារកម្នាក់ ដែលចង់បញ្ចាក់ថាពេលនេះនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃហើយ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ទីបំផុតតារាស្រីរូបនេះ ក្លាយជាម្ដាយគេហើយ ក្រោយពេលរៀបការអស់រយៈពេល៦ខែ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី