អូហូ! ស្ងាត់ៗ Natalie និង Fluke ដឹកដៃគ្នាទៅកំសាន្តនៅម៉ាត់សមុទ្រយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ អស់រយៈពេលជាច្រើនខែមកហើយ ដែលតារាសម្ដែងថៃស្រី Natalie និង លោក Fluke រៀបការក្លាយជាប្ដីប្រពន្ធនិងគ្នា តែដោយសារជម្ងឺកូវីត កម្មវិធីជប់លៀងធំដុំរបស់អ្នកទាំងពីរមិនទាន់បានរៀបចំនៅឡើយនោះទេ។

តែយ៉ាងណាក៏ដោយ ងាកទៅមើលជីវិតគូរបស់តារាស្រីរូបនេះ និងស្វាមីក្រោយរៀបការ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ ហើយកន្លងមកអ្នកទាំងពីរតែងតែ បង្ហោះរូបភាពក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើដំណើរកម្សាន្តជាមួយគ្នា ទៅកាន់ឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ដោយបានជិះទូកកំសាន្តមើលទេសភាពតាមមាត់សមុទ្រ និងថតរូបស្និតស្នាលគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ ធ្វើឲ្យហ្វេនៗឃើញហើយសឹងតែលើសជាស្ករគ្រប់គ្នាតែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី