កាន់តែវែងហើយ! ករុណា ពេជ្រ បង្ហោះសារបន្ថែមទៀត ក្រោយផ្ទុះរឿង ខេម និងផលិតកម្មថោន

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ថ្មីៗនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង នៅពេលឃើញផលិតកម្មថោន បានចេញលិខិតកោះហៅលោក ខេម ចូលខ្លួនដោះស្រាយបញ្ហា ទាក់ទងនិងលោកបានចូលទៅផលិតកម្មផ្សេង ខណៈមិនទាន់ចប់កុងត្រាជាមួយផលិតកម្មថោនផងនោះ។

ដោយឡែកក្រោយមានរឿងនេះផ្ទុះឡើយ ខេម ក៏បានចេញមុខរៀបរាប់សារយ៉ាងវែងអន្លាយក្នុងបណ្ដាញសង្គម សឹងតែធ្វើឲ្យហ្វេនជាច្រើនក្ដុកក្ដួលក្នុងចិត្តទៀតផង ខណៈនោះដែរ ក៏មានតារាក្នុងផលិតកម្មថោន មួយចំនួនចេញមុខប្រតិកម្ម និងប្រើពាក្យផ្លែផ្កែទៅកាន់លោក ខេម ជាច្រើនថែមទៀតផង។

មិនត្រឹមតែប៉ុន​ណោះ ស្រាប់តែថ្មីៗនេះ លោក ករុណា ពេជ្រ ក៏បានចេញមុខបង្ហោះសារក្នុងបណ្ដាញសង្គមរបស់ខ្លួនបន្ដទៀតថា៖

«ហេតុអ្វីបានជាកន្លងមក​ រហូតដល់​ពេលនេះ​ ការចាកចេញ​ របស់​ អ្នកនាងសុគន្ធនិសា​ លោកកែវ​ វាសនា​ អ្នកនាង​មាស​ សុខសោភា​ នៅតែបន្សល់ទុកដោយស្នាមញញឹម​?»

«៩ឆ្នាំហេីយ​ ដែលយេីងបានស្គាល់គ្នា​ ៩ឆ្នាំហេីយ​ ដែលអ្នកមានគំនិតច្រណែនខ្ញុំ ៩​ឆ្នាំហេីយ​ 9​ឆ្នាំហេីយ​ ដែលខ្ញុំតែងតែនៅខាងអ្នកគ្រប់ពេល
ហេតុអ្វី??????»។

ក្រោយពេលឃើញសាររបស់លោក ករុណា ពេជ្រ បែបនេះ ធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល ហើយក៏នាំគ្នាបញ្ចេញមតិរៀងៗខ្លួនជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី