អស់ពាក្យថ្លែង! ភរិយាលោក Rangsit ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃសោះបែរជាមករាំលោតជាមួយស្វាមីដោយមិនគិតថាខ្លួន……!

ក្លាយទៅជាលោកប៉ាអ្នកម៉ាក់ដៃថ្មីមួយគូរទៀតហើយ សម្រាប់តារាសម្ដែងប្រុសរូបសង្ហាលោក Rangsit ព្រោះក្រោយពេលភរិយាដ៏ស្រស់ស្អាត Mango ដែលទើបនិងផ្ដល់កំណើតកូនប្រុសដំបូងអូន Sarang មកឃើញថាអ្នកទាំងពីរមានសុភមង្គលបំផុត ដែលមានសមាជិកស្រលាញ់ស្មើជីវិតចូលមកបំពេញក្ដីសុខរបស់គ្រួសារឲ្យកាន់តែពេញបរិបូរណ៍

ដោយក្រោយពែលលោក Rangsit មើលថែកូនតូចបានយ៉ាងល្អ សាម៉ីខ្លូនក៏មិនបានភ្លេចបំពេញតួនាទីជាកំពូលស្វាមីដ៏សែនល្អដែរគឺបែងចែកពេលវេលាមកមើលថែភរិយាបានទៀតផង ដោយថ្មីៗនេះខ្លួនក៏បានបបួលភរិយា Mango មករាំក្រលែងត្រគាកបញ្ចេញក្បាច់តិចៗនៅក្នុងឡាយរបស់លោក ដើម្បីជាការហាត់ប្រាណធ្វើឲ្យរាងកាយឆាប់បានត្រលប់មកដូចដើមវិញ ដោយការរាំរបស់ស្វាមីមួយគូនេះមើលទៅពិតជាគួឲ្យស្រលាញ់និងគួឲ្យច្រណែនមែនទែន

“បបួលមករាំ សាច់ម៉ាក់និងឆាប់ណែនដូចដើម”

រឿងនេះធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលទៅចុច like comment ឲ្យជាច្រើន ថែមទាំងប្រាប់ទៀតថា អ្នកម៉ាក់ទើបតែសម្រាលបាន 9ថ្ងៃសោះក៏ក្រោកមកចែកចាយភាពស្រស់ស្រាយទៅហើយ ឃើញបែបនេះហើយអាចនិយាយបានថា ស្អាត ខ្លាំង ហើយត្រលប់មករឹងមុំាដូចដើមហើយចា

អត្ថបទដោយ : នីត្តា