Nadech បើកបង្ហាញរូបផ្ទះថ្មីតម្លៃរាប់លានទាន់សម័យសង្ស័យតែធ្វើសម្រាប់ថ្ងៃ……! មានរូបភាព

មួយរយៈនេះអ្នកកំលោះសង្ហា Nadech បង្ហាញពីភាពផ្អែមល្ហែមដោយគ្មានដែនកំណត់ខ្លាំងណាស់ ហើយក៏ទើបតែប្រាប់ថានឹកដល់សង្សាមិនប៉ុន្មានថ្ងៃមុននេះ គ្រាន់តែមិនបានជួបមុខគ្នាជាមួយបណ្ដូលចិត្តសំណព្វបេះដូង Yaya បែបនេះប្រហែលជាអ្វីដែលហ្វេនៗកំពុងទន្ទឹងរងចាំមិនយូរទេមើលទៅ ដំណឹងល្អមកដល់ឆាប់ៗ

ហើយនៅមានដំណឹងថាពេលនេះ Nadech កំពុងតែសាងសង់ផ្ទះអាពាហ៍ពិពាហ៍ហើយ ក្រោយពីអ្នកម៉ាក់របស់ Nadech ជាអ្នកផុសរូបភាពផ្ទះថ្មី មើលទៅដូចជាជិតរួចរាល់ហើយ អាចនិយាយបានថាហ្វេនៗគ្រាន់តែបានឃើញដំបូលផ្ទះក៏សប្បាយចិត្តព្រោះតែពេលនេះកំពុងតែទន្ទឹងរងចាំដំណឹងល្អខ្លាំងណាស់

ដោយលែកផ្ទះនេះឮដំណឹងមកថា Nadech ជាអ្នកជ្រើសរើសអ្វីៗគ្រប់យ៉ាងដោយផ្ទាល់ដៃ តាំងតែជ្រើសរើសដី ជ្រើសរើសម៉ូតផ្ទះសម្រាប់គ្រួសារដែលនិងនៅជាមួយគ្នាអស់មួយជីវិត ហើយព្រមចំណាយមិនកំណត់ ហើយពេលនេះមើលទៅតម្លៃក៏ដូចជាស្ទុះទៅដល់ 30លានបាតហើយ លំដាប់សៀរថ្មីចាយមិនកំណត់មែនហើយចា

អត្ថបទដោយ : នីត្តា