មិននឹកស្មានសោះ! លោកគ្រូ ព្រីង សាឃន ទទួលមរណភាពមិនបាន១ខែផង ពេលនេះកូនស្រីទទួលមរណភាពទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ កាលពីពេលថ្មីៗនេះ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាព ដោយរោគាពាធ ធ្វើឲ្យមហាជនជាច្រើនពិតជាសោកស្ដាយខ្លាំងណាស់ ព្រោះពេលនេះយើងបានបាត់បង់សិល្បៈករជើងចាស់មួយរូបទៀតហើយ។

តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនកាន់តែរន្ធត់ចិត្ត ក្រោយពេលលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ទទួលមរណភាពមិនទាន់បាន១ខែផង ស្រាប់តែពេលនេះទទួលដំណឹងថា កូនស្រីរបស់លោកបានទទួលមរណភាពដោយរោគាធាធផងដែរ ដែលដំណឹងនេះកាន់តែធ្វើឲ្យមហាជនគ្រប់គ្នា សោកស្ដាយខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា កូនស្រីរបស់លោកតាព្រឹទ្ធាចារ្យ  ព្រីង សាឃន ដែលទើបតែទទួលមរណភាពនោះ អ្នកស្រីក៏ជាអ្នកគ្រូផ្នែករបាំដ៏បុិនប្រសព្វម្នាក់ផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី