លោក Ken Theeradet ធ្វើឲ្យ Shayfa-Phayu កូនប្រុសភ្លោះរបស់ Chompoo Araya នៅផ្ទះមិនសុខសម្រុកទៅ…..!មានវីឌីអូ

ក្លាយទៅជាលោកប៉ាកូនតាមទៅហើយឡ សម្រាប់លោក Ken Theeradet ព្រោះក្រៅពីមានកូនប្រុសជារបស់ខ្លួនឯងហើយ អ៊ុំ Ken ក៏នៅមានកូនប្រុសភ្លោះថែមពីរនាក់ទៀតគឺ Shayfa-Phayu កូនប្រុសរបស់ Chompoo Araya 

ព្រោះតែភាពស្និតស្នាលរវាងគ្រួសារទាំងពីរទើបធ្វើឲ្យយើងឃើញថា​ Chompoo តែងតែវេចបង្វិចនាំកូនៗរបស់ខ្លួនទៅលេងផ្ទះលោក Ken ជាញឹកញាប់ ដោយថ្មីៗនេះដែលបានឃើញរូបភាពផ្អែមល្ហែមគយឲ្យស្រលាញ់រវាងក្មេងៗនិងអ៊ុំ Ken លេងយ៉ាងសប្បាយរីករាយ

ក្មេងៗមានការចិន្នាការល្អខ្លាំងណាស់ បង Shayfa ធ្វើដូចជាខ្លាចបានល្អហើយដូចមែនទែនចឹង អាចនិយាយបានថាពូកែសម្ដែងដូចអ្នកម៉ាក់ចឹង ចំណែកឯអូន Phayu  វិញមិនខ្លាចសោះគិតតែសើចលេងសប្បាយ អ៊ុំក្មួយនៅជាមួយគ្នាពេលណាមានតែស្នាមញញឹមនិងសម្លេងសើចក្អាក់ក្អាយមែនហើយ

អត្ថបទដោយ : នីត្តា