អ្នកណាមិនច្រណែន! Mick និង Bow រវល់បែបណាក៏ឆ្លៀតពេលផ្អែមល្ហែមនិងគ្នាដែរ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលគូស្នេហ៍តារាប្រុសស្រី Mick Thongraya និង Bow Melada បើកបង្ហាញទំនាក់ទំនងជាសាធារណៈមក អ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងសកម្មភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមជារឿយៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរទើបតែបានណាត់ជួបគ្នាជាថ្មី និងបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា តែពីរនាក់ ក្នុងបរិយាកាសមួយ មើលទៅពិតជារ៉ូមែនទិកខ្លាំងណាស់។

លើសពីនេះទៅទៀត តាមរយៈសកម្មភាពមួយនេះ មហាជនជាច្រើនក៏បាននាំគ្នាសរសើរគូស្នេហ៍មួយគូនេះ ទោះបីនៅទ្រនំផ្សេងគ្នា តែអ្នកទាំងពីរតែងតែមានពេលវេលាសម្រាប់គ្នា និងផ្អែមល្ហែមខ្លាំងសឹងតែគ្រប់ពេល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី