ក្លាយទៅជាកំលោះខ្លួនមួយសំណព្វចិត្តក្រមុំៗទៅហើយសម្រាប់លោក Ton អតីតសង្សារបស់តារាសម្ដែងស្រី Teaw ទោះបីជាអ្នកទាំងពីរបានប្រកាសបញ្ចប់ទំនាក់ទំនងនិងគ្នាមែន តែមិត្តភាពល្អៗរវាងអ្នកទាំងពីរនៅតែមាន
ពេលថ្មីៗនេះក៏មានការជួបជុំមិត្តភក័្ដទាំងក្នុងនិងក្រៅវិស័យសិល្បៈដូចជា Jame jirayu និង Alex រៀបចំជប់លៀងថ្ងៃកំណើតដល់លោក Ton ដោយឆ្នាំនេះបរិយាកាសសុទ្ធតែជាមិត្តភាពដែលនៅជាប់ជាមួយនិងក្ដីស្រលាញ់ ដោយម្ចាស់ខួបក៏មានទឹកមុខញញឹមញញែមនៅកណ្ដាលសេចក្ដីសុខដែលទទួលបានពីមហាមិត្តយ៉ាងពេញលេញ
ចំណុចសំខាន់ពេលដែលលោក Ton ផ្លុំទាននៅលើខេក អ្នកកំលោះ Alex និង Jame jirayu បាននិយាយផ្ដល់កំលាំងចិត្តដល់មហាមិត្តតែអ្នកគាំទ្រពេញចិត្តខ្លាំងត្រង់ថា “អត់ខូចចិត្តទេណា” និយាយពីថាជួបពេលបង្កើតភាពសប្បាយរីករាយពេលនិងកំលោះៗរបស់ចែៗនេះ
អត្ថបទដោយ : នីត្តា