ផ្អែមល្ហែមណាស់! សូរ្យ អេណា ដើរលេងជាមួយស្វាមីលើកនេះ មានក្ដីសុខខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលដែលតារាម៉ូដែលស្រី អ្នកនាង សូរ្យ អេណា រៀបការកសាងគ្រួសារ និងបង្កើតបានកូនស្រីមួយរូបមក អ្នកនាងហាក់បីដូចជាស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ​យ៉ាងណាក្ដី ក៏មហាជននិងហ្វេនៗជាច្រើននៅតែចាប់អារម្មណ៍អ្នកនាងដដែល ពិសេសនោះគឺតាមរយៈរូបភាពផ្អែមល្ហែមជាមួយគ្រួសារនេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាង សូរ្យ អេណា បានបង្ហោះរូបភាពជាច្រើនសន្លឹកពេលធ្វើដំណើរកម្សាន្តឡើងភ្នំជាមួយស្វាមី និងកូនស្រី ហើយបើមើលតាមសកម្មភាពទាំងនោះ ពួកគេពិតជាមានក្ដីសុខ និងពោលពេញដោយស្នាមញញឹមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ និងស្វាមី ក្រោយពេលរៀបការមានកូនស្រីហើយ ជីវិតកាន់តែមានសុភមង្គលខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី