មានរូបមួយសន្លឹកដែលកំពុងតែផុសតាមរយៈ IG ឈ្មោះ @sirinissirin ឲ្យហ្វេនៗបានឃើញបានប្លែកភ្នែកគ្រប់ពេលសម្រាប់តារាស្រីស្អាត Chippee Sirin ព្រោះក្រៅពីភាពស្រស់ស្អាតដែលធ្វើឲ្យគ្រប់គ្នាលង់ស្រលាញ់ហើយនៅមានភាពស៊ិចស៊ីមិនចាញ់អ្នកណាឡើយ
ក្នុងពេលថ្មីៗនេះ Chippee ក៏បានផុសរូបគួឲ្យស្រលាញ់ ដោយគ្រាន់តែញញឹមតិចៗបូករួមជាមួយនិងការតុបតែងមុខ ធ្វើសក់ ឃើញហើយអាចនិយាយបានថាមកឆក់យកបេះដូងគ្រប់គ្នាអស់ហើយ ប៉ុន្ដែការចាប់អារម្មណ៍អ្នកគ្រប់ប្រហែលជាមិនមែនត្រឹមតែមុខមាត់នោះទេ
ព្រោះឈុតដែលនាងពាក់មិនមែនសាកសមនិងលើកសម្រស់របស់នាងតែម្យ៉ាងទេ តែនាងនៅមានបង្កប់នូវភាពស៊ិចស៊ីឲ្យឃើញដែរ ជាពិសេសនៅមាន caption បង្កប់នូវអត្ថន័យទៀតថា “Where do i buy a boyfriend?” រហូតធ្វើឲ្យមិត្តក្នុងវិស័យសិល្បៈនិងអ្នកគាំទ្រចូលទៅ comment ថា សម្រាកបានសម្រាកកូនៗៗៗៗ
អត្ថបទដោយ : នីត្តា