ជាមនុស្សស្រីម្នាក់ទៀតដែលស្រលាញ់និងមើលថែរូបរាងខ្លួនឯងបានល្អណាស់សម្រាប់តារាស្រី Pancake ទំនេរពេលណាក៏តែងតែឃើញហាត់ប្រាណគ្រប់ពេលរហូតធ្វើឲ្យមានរូបរាងស្រស់ស្អាតបែបម៉ូដែលគ្រប់ពេល
ជាក់ស្ដែងថ្មីៗនេះ Pancake បានធ្វើដំណើរទៅដើរលេងសមុទ្រជាមួយគ្រួសារ បានទៅលេងសមុទ្រម្ដងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ត្រៀមឈុតហែលទឹកទៅអួតភាពស៊ិចស៊ីទៀតផង
ដោយ Pancake ស្លៀកពាក់ឈុតហែលទឹកប្រកបទៅដោយពណ៌ទឹកក្រូចស្រស់ឆើតឆាយ មានទាំងដើមដូងទៀតផង ហើយមានបើកបង្ហាញសាច់ខ្នងដ៏ម៉ត់រលោង រាងខ្ពស់ជើងស្រលូន មិនបាច់ចាំបញ្ចេញច្រើនតែស្អាតស៊ិចស៊ីខ្លាំងណាស់ ឈរថតដូចជាកំពុងតែទទួលពន្លឺ្លព្រះអាទិត្យ ទោះបីជាពន្លឺព្រះអាទិត្យតែប្រហែលជាមិនក្ដៅដល់ Pancake ទេមើលទៅ
អត្ថបទដោយ : នីត្តា