ក្ដុកក្ដួលណាស់! នេះហើយជាទិដ្ឋិភាពក្នុងកម្មវិធីបុណ្យសព តារាជើងចាស់ Kanjana!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលទទួលដំណឹងថាតារាសម្ដែងថៃជើងចាស់ Kanjana Jindawat បានទទួលមរណៈភាពក្នុងវ័យ៦១ ឆ្នាំ ដោយសារជម្ងឺបេះដូង ធ្វើឲ្យហ្វេនៗជាច្រើនសោកស្ដាយយ៉ាងខ្លាំង ជាពិសេសក្រុមគ្រួសារនាង និងមិត្តៗក្នុងរង្វង់សិល្បៈ។

យ៉ាងណាមិញ ថ្មីៗនេះកម្មវិធីបុណ្យសពរបស់តារាស្រីរូបនេះ ក៏បានរៀបចំឡើង ដោយក្រុមគ្រួសារ និងបងប្អូន ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមានតារាៗរួមជំនាន់ និងសិស្សប្អូនជាច្រើនរូបមកចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពនោះផងដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពក្នុងកម្មវិធីបុណ្យសពនោះ មហាជនជាច្រើនក៏បាននាំគ្នាសរសើរទឹកចិត្តតារាៗជាច្រើន មិនថាអ្នករួមជំនាន់ និងក៏ប្អូនៗនោះទេ បានទៅចូលរួមរំលែកទុក្ខយ៉ាងច្រើន ធ្វើឲ្យកម្មវិធីកាន់តែមានភាពកក់ក្ដៅ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី