Mai sukhon អស់ការអត់ធន់ជួប comment ដែលជេរដល់ក្នុងនាងក្នុងផ្ទៃខឹងតិចអីនាងចាត់ការវិញដោយ…..! មានរូបភាព

អ្នកម៉ាក់លែងទ្រាំទៀតហើយ Mai sukhon បានថតទុកនូវ comment ដែលបាននិយាយប៉ះពាល់ដល់កូននាងក្នុងផ្ទៃថា​”មានច្រើនទៀតដែលបានថតទុកចា តារាមិនមែនជាធុងសម្រាប់ទេ អ្នកអាចជេរអាចថាអ្វីក៏បាន តែរៀនមានស្មារតី មានមាយាទ មានខួរ មុននិងសរសេរអ្វីចេញមកផង មិនមែនរមាស់មាត់ រមាស់ដៃហើយគិតតែសរសេរតែម្យ៉ាងនោះទេ

អ្នកថាកូនរបស់ខ្ញុំ នាងខ្ញុំនិងចាត់ការពិតប្រាកដណាស់ មានការរៀនសូត្រដែរចឹងរៀនផ្ដល់កិត្តិយសជាមនុស្សផងចា អ៊ុំក៏ចាស់ហើយដែរ ត្រូវបង្រៀនក្មេងមិនឲ្យក្មេងបង្រៀនទេ ប្ដីមិនស្រលាញ់មិនចាប់អារម្មណ៍មានមួយមែនបានមកជេរមកថាឲ្យអ្នកដទៃនិង ចាំជួបគ្នា​ #គ្រាន់បើកុំលប់ចេញឲ្យសោះ”

ព្រមទាំងបានប្រកាសទៀតថា​ “ត្រៀមខ្លួនទទួលពាក្យបណ្ដឹងឲ្យហើយទៅ អាពួក comment មិនគិត មិនឲ្យកិត្តិយសអ្នកដទៃ” ហើយក៏មានអ្នកចូលមកប្រាប់ថាឲ្យចិត្តត្រជាក់ៗ “លើកលែងបានក៏លើកលែងទៅកំពុងពរពោះផងកុំចង់អាឃាតអី”

ហើយក៏នៅមានអ្នកខ្លះទៀតបានប្រាប់ឲ្យនាងចាត់ការឲ្យចាស់ដៃទៅ “ចាត់ការបានចាត់ការទៅបង Mai ក្បាល់កញ្ចាស់មិនដឹងទិសតំបន់ចឹង ចង់សរសេរអីក៏សរសេរ ចាស់ហើយមិនចាស់ទេ ដូចគ្មានបានរៀនសូត្រអីសោះម៉ង ជួបច្រើនណាស់អ្នកនៅក្នុង facebook វាត្រូវតែចាត់ការខ្លះហើយបានៗ 

អត្ថបទដោយ : នីត្តា