ក្រោយពេល Kanjana ទទួលមរណភាពទៅ កូនស្រីក៏ដាច់ចិត្តបង្ហើបរឿងមួយថា…..

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីល្ងាចថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២០ កន្លងទៅ អតីតតារាសម្តែងស្រីជើងចាស់ Kanjana Jindawat បានទទួលមរណភាព ព្រោះតែគាំងបេះដូង ធ្វើឲ្យមហាជន ជាពិសេសក្រុមគ្រួសាររបស់អ្នកស្រីសោកស្ដាយយ៉ាងខ្លាំង។

យ៉ាងណាមិញ ពេលនេះកម្មវិធីបុណ្យសពរបស់អតីតតារាសម្ដែងរូបនេះ ក៏ត្រូវបានក្រុមគ្រួសារ និងបងប្អូនសាច់ញាត្តិរៀបចំហើយរួចរាល់ផងដែរ ដែលក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមានតារាប្រុសស្រីល្បីៗជាច្រើន នាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួល គឺសម្ដីដែលកូនស្រីអតីតតារាស្រីរូបនេះ បានរៀបរាប់ពីស្ថានភាពជម្ងឺម្ដាយរបស់ខ្លួន កាលពីពេលដែលគាត់មិនទាន់ទទួលមរណៈភាព ក្នុងនោះនាងបានរៀបរាប់ថា៖

«គាត់មានជំងឺបេះដូងអស់រយៈពេល ១០ ឆ្នាំមកហើយ ប៉ុន្តែមានដឹងតិចតួចណាស់។ ដោយសារតែកាលពីមុនម៉ាក់រស់នៅក្នុងជីវិតធម្មតា បន្តសកម្មភាពប្រចាំថ្ងៃធម្មតា បន្ទាប់ពីរកឃើញថាមានមហារីកនៅអំឡុង ២-៣ឆ្នាំដំបូង។ ប៉ុន្តែម៉ាក់នៅតែធ្វើការធម្មតា ហើយបានលាក់បាំងមិនឲ្យប្រាប់អ្នកណាដែរ ពីព្រោះគាត់មិនចង់ឲ្យអ្នកណាម្នាក់ព្រួយបារម្ភអំពីរឿងនេះទេ។ ម៉ាក់បាននិយាយថានាងមិនចង់រស់នៅជាមនុស្សឈឺទេ។ គាត់ចង់ប្រើវិធីមួយដែលសប្បាយរីករាយជារៀងរាល់ថ្ងៃ ដោយលេបថ្នាំប្រឆាំងជាប្រចាំ រហូតដល់ប្រហែល ៣-៤ខែមុននេះ ស្ថានភាពម៉ាក់កាន់តែអាក្រក់ទៅ ៗ ។ គាត់ញ៉ាំមិនសូវបាន រហូតដល់ស្រកគីឡូអស់ ១០គីឡូក្រាមឯណោះ។ ហើយកាលពីមុន កាលពីរយៈពេល ១-២ ខែមុន ម៉ាក់បានចូលបន្ទប់សង្គ្រោះបន្ទាន់ពីរដងរួចហើយ ប៉ុន្តែរាល់ពេលដែលចូលសម្រាកព្យាបាល គាត់តែរឹងចចេសហើយសុំចាកចេញមុនរហូត។ គាត់តែងតែថាមិនអីទេៗ រហូតដល់ពេលនេះ គាត់មិនបាននៅក្បែរពួកយើងទៀតទេ»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី