ខណៈជិតគ្រប់ខែ Benz និង Mick ថតរូបអនុស្សាវរីយ៍ជុំគ្រួសារ ពោរពេញដោយក្ដីសុខ!(មានរូបភាព)

ជាការពិតណាស់ មើលគិតមកដល់ថ្ងៃនេះ តារាសម្ដែងស្រី Benz ពរពោះកូនទីបីរបស់ខ្លួននៅក្នុងផ្ទៃអស់រយៈេពលជាច្រើនខែមកហើយ ហើយក៏នឹងត្រៀមខ្លួនសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ដោយឡែកខណៈថ្ងៃសម្រាលកាន់តែខិតជិតមកដល់ ថ្មីៗនេះ គ្រប់គ្នាបានឃើញ Banz បាននាំស្វាមីដែលជាតារាពូកែខាងដើរតួកំប្លែង ក្រម៉ិចក្រមើម Mick Boromwut ថតរូបអនុស្សាវរីយ៍ជុំគ្រួសារ មើលទៅពិតជាពោរពេញដោយក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញគូស្នេហ៍មួយគូនេះ នៅតែផ្អែមល្ហែមនឹងគ្នាខ្លាំង ខណៈមានកូន២រូប និងកំពុងត្រៀមទទួលសមាជិកកូនទី៣ទៀតក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី