ច្បាស់ដែរទេ? Min Chalida បកស្រាយរឿងទំនាក់ទំនងរវាង Teoy Jarinporn និងលោកហៃសូ Think ហេតុអ្វីសាម៉ីខ្លួន……??? មានរូបភាព

ក្លាយទៅជាអ្នកនាំសារប្រចាំក្រុមទៅហើយសម្រាប់ Min Chalida តារាសម្ដែងស្រីជាមាជិកក្រុម Furby ដោយនាងត្រូវចេញមកបកស្រាយជំនួសមិត្តភ័ក្ររឿងដែលទាក់ទងនិងសំណួរបស់អ្នកគាំទ្រចំពោះ Teoy និងលោកហៃសូ Think

នៅពេលគ្រប់គ្នាចាប់អារម្មណ៍ Teoy ជាមួយនិងលោកហៃសូ Think រឿងឋានៈអ្នកទាំងពីរព្រោះឃើញថាស្និតស្នាលច្រើនមួយរយៈនេះ?

” អ!! Teoy និងបង Think ឬចា បើមែនទែនទៅ ជាធម្មតាបង Think គាត់ទៅណាមកណាជាមួយនិងក្រុមយើងយូរមកហើយ ដូចគ្រួសារ មិនគួណាអាចជាពត៌មានទេ”

មានអ្នកគិតថាការដែរ Teoy ផុសរូបជាមួយនិងលោក Think ព្រោះតែចង់ដឹងថាបើបើកបង្ហាញតើមានអ្នកបញ្ចេញការគិតយ៉ាងម៉េចខ្លះ?

” (សើច) ក៏បង Think គាត់បើកសារមន្ទឺរូបភាពនិងឯង មិត្តៗ ប្អូនៗ គ្រប់គ្នាក៏មានឪកាសបានទៅលេងទៅថតរូប ជារឿងធម្មតាតើ សម្រាប់ Min មិនគិតថាបង Teoy គាត់អ្វីបែបនិងនោះទេ ”

បញ្ចាក់ថាលោកហៃសូ Think ជាមិត្តនៅក្នុងក្រុមដូចអ្នកដទៃដែរមែនទេ?

” មែនហើយចា អាចទៅមើលរូបចាស់ៗបានព្រោះថាបង Think គាត់នៅជាមួយពួកយើងតាំងតែពីដើមមកហើយ តាំងតែមិនទាន់ក្រុម Furby ផង ស្គាល់គ្នាមកយូរហើយ ”

តើ Teoy ធុញថប់ដែលទេចំពោះរឿងមានអ្នកចាំចាប់បែបនេះ?

” យើងនិយាយហើយៗ ថាហេតុអីយើងត្រូវបានគេបើពាក្យថា ហៃសូ ឬមួយយើងត្រូវធ្វើជាហៃសូខ្លះ តែយើងក៏នៅតែធ្វើការងារ ជាហៃសូបានដែរ ហៃសូ Teoy ហៃសូ Min (សើច) ប្រហែលជាយើងអាចក្លាយជាហៃសូបានហើយព្រោះថាពាក្យនេះវាកាន់តែពេញនិយមយ៉ាងនេះ ”

អត្ថបទដោយ : នីត្តា