ទីបំផុតដើរលេងបានសម្រេច! Bella ដ្រាម៉ាថាហត់តែ Weir លួងចិត្តដោយការ……..! មានវីឌីអូ

កាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់គូរបស់កំលោះសង្ហារលោក Weir Sukollawat ជាមួយនិងតារាស្រីស្អាតអារម្មណ៍ល្អ Bella Ranee ជាពិសេសនៅក្បែរគ្នាមិនសូវឃ្លាតសោះ ឲ្យតែមានពេលទំនេរពេលណាក៏ណាត់គ្នាទៅដើរលេងបន្ថែមជាតិស្ករដល់គ្នារហូត

ជាក់ស្ដែងដំណើរកំសាន្ដរវាង Bella-Weir​ ដឹកដៃគ្នាទៅលេងកោះអណ្ដើក ហើយក៏បានបង្ហោះរូបគួឲ្យស្រលាញ់ជាច្រើនសម្រាប់ Bella វិញគ្រាន់តែឃើញរូបក៏មានក្ដីសុខណាស់ដែរ

ខាងប្រុសក៏មានផុសរូបជាគូដើរនិងវីឌីអូច្រមុជទឹកហើយនៅមាននិយាយពីដំណើរកម្សាន្ដទៀតថា

“យើងលី Mask ,snorkel ហើយនិង fins ដើរឡើងចុះភ្នំ មុជទឹកសមុទ្រ ដើរឆ្លងព្រៃ ដើមឈើធំៗទៅអមសងខាងផ្លូវ ដើររហូតដល់ 5 ម៉ោង ខ្ញុំសួរបង Ek ដែលជាគ្រូរបស់ពួកយើង គាត់ថាមនុស្ស 5000 នាក់ មានតែម្នាក់ទេដែលធ្វើបែបនិង ពិតជាអស្ចារ្យណាស់លោកគ្រូ!!! ខ្ញុំចូលចិត្តធម្មជាតិ ចង់ទៅឲ្យគ្រប់ តែភាពភាពអស្ចារ្យ ទាំងមិត្តរួមដំណើរ ធម្មជាតិដ៏ស្រស់ស្អាត វាពិតជាសមតម្លៃខ្លាំងណាស់បាត…..ហើយចាំយករូបមកផ្ញើរណាព្រោះនៅច្រើនណាស់555”

ប៉ុន្ដែរឿងនេះធ្វើឲ្យ Bella ចូលទៅ comment ថា “ហត់មែនទែនបាត” ហើយប្រហែលជាបាត់ហត់ភ្លាមៗហើយមើលទៅនៅពេលដែរ Weir​ comment តបថា “ពូកែខ្លាំងណាស់បាត” មួយគូនេះនិយាយពីថាត្រូវគ្នាមែនទែនហើយ

អត្ថបទដោយ : នីត្តា