ហេតុផលតែមួយដែលធ្វើឲ្យ Min Chalida មិនហានផុសរូបក្នុងឈុតហែលទឹកក៏ព្រោះតែនាងខ្លាច…….! មានវីឌីអូ

ចាត់ទុកថាជាតារាស្រីមួយរូបដែលហ្វេនៗអ្នកគាំទ្រតែងតែរងចាំមើលថាពេលណាទើបនាងនិងបានផុសរូបស៊ិចស៊ីខ្លះសម្រាប់ Min Chalida 

ដោយជាក់ស្ដែងនៅក្នុងកម្មវិធី Valen S celebrate exclusive with Mint Chalida នាងក៏បានអធិប្បាយដល់ហេតុផលដែលធ្វើឲ្យនាងមិនហានផុសរូបស៊ិចស៊ីឬក៏ឈុតហែលទឹក ទាំងដែលនាងមានឪកាសជាច្រើនក្នុងការទៅដើរលេង ហើយហេតុផលដែលនាងប្រាប់និងគឺពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់

ដំណើរកម្សាន្ដនៅសមុទ្រនិងតើសប្បាយដែលទេ?

“ជាដំណើរកម្សាន្ដដែលសប្បាយខ្លាំងណាស់ បានទៅជាមួយក្មួយៗ (ញញឹម) ជាធម្មតាបង Margie តែងតែទៅដើរលេងនៅសមុទ្រស្រាប់ហើយ តែឆ្នាំនេះពិសេសត្រង់ថាមានក្មួយទៅជមួយ តែមិនទាន់ចង់បានសម្រាប់ខ្លួនឯងនោះទេ អត់ទេៗៗៗ (សើច) មិនផែនការណ៍ទេ មិនអ្វីទាំងអស់ នៅដូចដើមទាំងអស់”

“សម្រាប់បង Pupa តាមពិតទៅគាត់ក៏សប្បាយរីករាយចា បានទៅលេងជាមួយមិត្តភក្ដ័ ហើយខែក្រោយក៏ទៅទៀត យើងតាំងចិត្តថានិងទៅដើរលេងសមុទ្រនៅក្នុងប្រទេសថៃឲ្យគ្រប់តាមដែលបានគ្រោងទុក​ ហើយណាមួយរឿងក៏ត្រូវថតនៅខែក្រោយដែរចឹងក៏ត្រូវត្រៀមខ្លួន”

អ្នកគាំទ្រប្រហែលជានិងភ្ញាក់ផ្អើលចំពោះឈុតហែលទឹករបស់យើងហើយមើលទៅ?

“មានច្រើនណាស់តែមិនទាន់ហានផុស (សើច) វាជារូបភាពដែលថតពេលទៅដើរលេងកន្លែងផ្សេងៗគ្នា Min មិនដឹងថាគួចាប់ផ្ដើមពីកន្លែងណាមុនល្អ”

ព្រោះតែយើងមិនហានផុសខ្លួនឯងទេដឹង?

“ខ្លាចប៉ាវ៉ៃ (សើច) ចំណែកបង Pupa គាត់ឲ្យសេរីភាពណាស់ ព្រោះតែគាត់ជាអ្នកថតឲ្យ តែបើសួរថា Min ចង់ផុសរូបដែរទេ អើ…..មើលទៅតាមឪកាស មើលតាមការសមគួចា”

អត្ថបទដោយ នីត្តា