Sririta Jensen បង្អាប់ស្វាមីរឿងបីក្មួយមិនដាក់ពីដៃ តែអ្នកគាំទ្របែរជា….! មានរូបភាព

អាចនិយាយបានថាក្ដីស្រលាញ់កើនឡើងជារឿយៗ តាំងតែពីរៀបការហើយព្រមទាំងបានចុះសំបុត្រអ៉ីតាស៊ីវិលពីដើមឆ្នាំរួចមក សម្រាប់តារាសម្ដែងស្រីស្អាត Sririta បានដឹងដៃស្វាមីជបលៀងអាពាណ៍ពិពាណ៍ទៅសណ្ឋាគារមួយ

ក្នុងក្រុងបាងកកជាប់មាត់ទឹកចៅព្រះយ៉ានិងរំលឹកពីទំនាក់ទំនងជាមួយគ្នាជាយូរដល់ទៅ 4ឆ្នាំ ហើយថ្មីៗនេះទាំងពីរនាក់មានឪកាសទៅចូលរួមថ្ងៃកំណើតបងប្រុស ហើយក៏បានបីក្មួយស្រីជាមួយគ្នា។ នៅពេលកំពុងតែបីក្មួយជាមួយគ្នានិង Sririta បានបង្អាប់ស្វាមីលេងថាមួយរយៈនេះអ្នកម៉ាក់មកសុំយកកូនទៅវិញហើយ ចាត់ទុកថាពោរពេញទៅដោយសុភមង្គល និងភាពកក់ក្ដៅ ហើយខាងលោកប៉ាក៏បានផុសរូបព្រមទាំងមានឃ្លាថា “បានតើ? ? vdo គួឲ្យអស់សំណើត ??”

រហូតធ្វើឲ្យហ្វេនៗអ្នកគាំទ្រក៏នាំគ្នាចូលមកបង្អាប់លេងព្រមទាំងធ្វើជាកំលាំងចិត្តឲ្យទាំងពីរនាក់ប្រញ៉ាប់យកកូនទៅ​ ព្រោះតែឃើញរូបភាពដ៏កក់ក្ដៅនេះហើយគឺគួឲ្យស្រលាញ់ណាស់

អត្ថបទដោយ : នីត្តា