អីយ៉ា! ដំណើរកំសាន្តលើកនេះ ថ្វីត្បិតហត់បន្ដិចតែ Bella ញញឹមបិទមាត់មិនជិតទេ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាង តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Bella Ranee និងលោក Weir Sokulawat កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍សឹងតែគ្រប់ពេលទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបាននាំគ្នាដើរលេងលំហែរកាយជាមួយគ្នា តែម្ដងនេះ អ្នកទាំងពីរបែរជាប្ដូរបរិយាកាស ទៅដើរផ្សងព្រេងតាមតំបន់ព្រៃភ្នំ ដែលមានកម្ពស់ខ្ពស់ ហើយអ្នកទាំងពីរត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់ព្រៃភ្នំច្រើន ទើបដល់ឆ្នេរសមុទ្រនៃកោះនោះ។

ក្នុងនោះ Bella ក៏បានរៀបរាប់ ពីអារម្មណ៍ពិត ខណៈនាងនិងគូស្នេហ៍បានធ្វើដំណើរជាច្រើនម៉ោងជាមួយនិងគ្នានៅតំបន់ព្រៃភ្នំដែរថា៖

«យើងកាន់អីវ៉ាន់ច្រើន ដើរឡើងចុះពីលើភ្នំ ដើម្បីទៅរកសមុទ្រ ដោយឆ្លងកាត់ព្រៃឈើដែលមានដើមឈើធំៗជាច្រើន និងត្រូវចំណាយរយៈពេល ៥ ម៉ោងឯណោះ។ ពេលបានមកដល់ ស្អាតណាស់លោកម្ចាស់អើយ !!! ខ្ញុំចូលចិត្តធម្មជាតិបែបនេះ ។ ធម្មជាតិពិតជាស្រស់ស្អាត វាពិតជាមានតម្លៃណាស់។ ហត់ណាស់ទម្រាំដល់ ចាំមើលណា៎ នឹងថតរូបភាពឲ្យបានច្រើនហាហា»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញ Bella សប្បាយចិត្ត ជាមួយគូស្នេហ៍ក្នុងដំណើរកំសាន្តនៅតំបន់ព្រៃភ្នំលើកនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី