ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ហើយ តារាសម្ដែងជើងចាស់ Rung Nuhin ដែលតែងតែទទួលបានដំណែងជាតួអ្នកបម្រើ ដែលមហាជនជាច្រើនពិតជាសរសើរពីទេពកោសល្យសម្ដែងរបស់នាង មិនថាឈុតឆាតបែបណានោះទេ នាងសម្ដែងបានសម និងតែងតែងលេចមុខក្នុងរឿងភាគល្បីៗទៀតផង។
តួយ៉ាង ថ្វីត្បិតតែនៅក្នុងខ្សែភាពយន្ត តារាស្រីរូបនេះ តែងតែទទួលបានដំណែងជាតួអ្នកបម្រើក៏ពិតមែន តែប្រជាប្រិយភាពរបស់នាង ក៏មានច្រើនមិនចាញ់តួឯកល្បីៗប៉ុន្មាននោះទេ។
មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍ពីជីវិតក្រៅសិល្បៈរបស់នាងវិញ ពិតជាឡូយឆាយ ខុសពីក្នុងខ្សែភាពយន្តឆ្ងាយខ្លាំងណាស់ ជាពិសេសនោះគ្រប់គ្នាតែងតែឃើញនាង មានដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ជាមួយគ្រួសារថែមទៀតផង ហើយបើនិយាយពីការតុបតែងខ្លួនវិញ មើលទៅពិតជាសុីវិល័យមិនចាញ់តារាដទៃនោះទេ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី