មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍សោកស្ដាយជាទីបំផុត នៅពេលទទួលដំណឹងថាម្ដាយរបស់តារាប្រុសលោក ចា រិទ្ធី ពេលនេះបានទទួលមរណភាពហើយនៅឯមន្ទីរពេទ្យ ដោយសារជម្ងឺប្រចាំកាយ។
ក្នុងនោះផងដែរ គ្រប់គ្នាក៏បានឃើញលោក ចា រិទ្ធី បានបង្ហោះរូបភាព អមជាមួយនិងសារយ៉ាងក្ដុកក្ដួលថា៖
«ម៉ែជាទីស្រលាញ់របស់កូន ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ»។
ក្រោយពេលឃើញបែបនេះ មហាជនជននិងហ្វេនៗ រួមទាំងសិល្បៈករសិល្បៈការិនីជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះដល់លោក ចា រិទ្ធី គ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី