Kwannapa Ruagsri តាំងពីបានសង្សារក្មេងមក បង្ហោះរូបភាពស្វីតៗមិនក្រែងចិត្តគេសោះ!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ តារាសម្ដែងស្រីមានភាពប៉ិនប្រសព្វ និយាយលេងសើច និងកាយវិកាបែបកំប្លែងៗ Kwannapa Ruagsri ហៅ LaLa ដែលបច្ចុប្បន្ននេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយប្រជាប្រិយភាពនាងនៅតែដូចដើម មិនប្រែប្រួលនោះទេ។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះថ្មីៗនេះនាងបានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយបុរសវ័យក្មេងរូបសង្ហាម្នាក់ ហើយតែងតែបង្ហោះពីសកម្មភាពជាមួយគ្នាយ៉ាងផ្អែមល្ហែមថែមទៀតផង ដែលគ្រប់សកម្មភាពទាំងអស់គឺពិតជាធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ សឹងតែលើសជាតិស្ករគ្រប់ៗគ្នា។

យ៉ាងណាមិញ តាមរយៈសកម្មភាពមួយនេះ ក៏ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជាមួយគូស្នេហ៍មួយគូនេះ ទោះបីអ្នកទាំងពីរបានវ័យខុសគ្នាច្រើនបន្ដិចក៏ពិតមែន តែការស្រលាញ់របស់អ្នកទាំងពីរចំពោះគ្នាមិនចាញ់គូស្នេហ៍ដទៃឡើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី