អាណិតណាស់! ក្រោយពេលបាត់បង់កូននៅក្នុងផ្ទៃ កុល ដាវី ស្រាប់តែនិយាយបែបនេះ

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីដំណឹងដ៏គួរឲ្យសោកស្ដាយជាទីបំផុត ដែលអ្នកនាង កុល ដាវី និងស្វាមី ត្រូវបាត់បង់កូនដំបូងខណៈកំពុងតែនៅក្នុងផ្ទៃ។

ក្នុងនោះផងដែរ ក្រោយទទួលដំណឹងនេះភ្លាម ហ្វេនៗ និងមិត្តៗក្នុងសិល្បៈជាច្រើនរបស់អ្នកនាង បាននាំគ្នាសម្ដែងការសោកស្ដាយ និងនាំគ្នាផ្ដល់កម្លាំងចិត្តឲ្យតារាស្រីរូបនេះ ខិតខំថែសុខភាព ហើយក្នុងនោះអ្នកនាងក៏បានបង្ហោះសាររៀបរាប់់យ៉ាងដូច្នេះដែរថា៖

«អ្វីដែលខ្ញុំត្រូវធ្វើបន្ត មានតែកាត់ចិត្ត ខំថែសុខភាពខ្លួនឯង ទាំងផ្លូវកាយ និង ផ្លូវចិត្ត អរគុណបងប្អូនទាំងអស់គ្នាជាពិសេសនាក់ដែលធ្លាប់ឆ្លងកាត់ជួបរឿងដូចខ្ញុំ ព្រមទាំងបងប្អូនសិល្បៈទាំងអស់ដែលបានឲ្យកម្លាំងចិត្តដល់ខ្ញុំ និង បារម្ភពីសុខភាពខ្ញុំ»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន នៅតែនាំគ្នាបន្ដផ្ដល់កម្លាំងចិត្តដល់តារាស្រីរូបនេះ​ ដើម្បីឲ្យអ្នកនាងមានស្នាមញញឹម និងសុភមង្គលក្នុងគ្រួសារបន្ដទៀត៕

អត្ថបទដោយ៖ស៊ីវលី