នៅសុខៗក៏សង្ស័យថាស្រលាញ់បងថ្លៃ!! Marina ប្អូនស្រី Margie បកស្រាយរឿងខ្លួនមានចិត្តឲ្យបងថ្លៃថា…! មានរូបភាព

Marina បានចេញមកបកស្រាយហើយ ក្រោយពីមានប្រធានបទដែលបានចោទឡើងថានាងមានចិត្តឲ្យបងថ្លៃ រឿងនេះខាង Pok ក៏បានចូលមកសម្ដែងការយល់ឃើញជាមួយផងដែរ

ដោយមានការផុសពត៌មាននៅលើបណ្ដាញសង្គមថា អេអ្នកណាចេះ….តារាសម្ដែងស្រីលួចមានចិត្តឲ្យបងថ្លៃ ប្រយោគខាងលើនេះមានអ្នកចូលមកអានហើយនាំគ្នាទស្សទាយច្រើន ទីបំផុតការចោទឡើងខាងលើនេះត្រូវបានធ្លាក់ទៅលើ Marina ប្អូនស្រីរបស់ Margie ដែលបានរៀបការមានកូនភ្លោះពីរនាក់ទៅហើយ ហើយក៏មានឈ្មោះជាបងថ្លៃរបស់នាងនិងឯង

ជាក់ស្ដែង​ Marina បានចេញមកបកស្រាយដោយការផុសរូបខ្លួនឯងជាមួយនិងក្មួយស្រី Miya ព្រមជាមួយ caption ថា ” Miya ប្រាប់ច្បាស់ហើយណា” ហើយ Pok ដែលជាបងថ្លៃនាងចូលមក comment លើរូបថា​ “យ៉ាងម៉េចវិញ”

ក្រោយពីនិងអ្នកគាំទ្របានចូលមកបញ្ចេញយោបល់ជាមួយនិងពត៌មាននិងថាមិនសាកសមសោះ ហើយក៏បានផ្ដល់កម្លាំងចិត្តដល់ Marina ជាច្រើនតែម្ដង ។ Marina ក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ចំពោះការចោទនេះថាមិនអូខេទេ ហើយក៏មិនចង់ឲ្យក្មួយឃើញពត៌មានអស់នេះដែរ

អត្ថបទដោយ : នីត្តា