Patt Napapa ចេញមុខនិយាយរឿងរិះគន់ Chompoo Araya ដែលនាំកូនចូលថតក្នុងកម្មវិធីជាមួយថា…..! មានរូបភាព

រងការវាយប្រហារគ្រាន់បើក្នុងករណីតារាសម្ដែងស្រី Chompoo Araya នាំកូនប្រុសភ្លោះខ្លួនទាំងពីរ Shayfa-Phayu ចូលក្នុងកម្មវិធីញឹកញ៉ាប់ ធ្វើឲ្យភ្ញៀវដែលបានអញ្ជើញមិនសូវទទួលបានការផ្ដោតអារម្មណ៍

ជាក់ស្ដែងនៅថ្ងៃទី 2​ ខែកញ្ញា 2020 Nine Entertainment បានសម្ភាសន៍ Patt Napapa ក្នុងឋានៈជាអ្នកម៉ាក់ម្នាក់ហើយក៏ធ្លាប់យកកូនទៅថតតាមកម្មវិធីផ្សេងៗដូចគ្នា ថែមទាំងបានបញ្ចេញមតិយោបល់ថា ” Patt គិតថាការរិះគន់ដែលកើតឡើងនិងវាគ្មានអីទេ វាគ្រាន់តែជាការគិតរបស់អ្នកទស្សនា គ្រប់គ្នាសុទ្ធតែមានការគិតផ្សេងៗគ្នា ហើយក៏ដូចដែលធ្លាប់មាន caption ថា “កូនយើងមិនមែនសុទ្ធតែជាទីស្រលាញ់សម្រាប់គ្រប់គ្នានោះទេ” ហើយវាជាការពិត ទើប Patt ព្យាយាមបង្រៀនកូនឲ្យបើកចិត្តអូខេក្នុងលំដាប់មួយ ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាជាទីរំខាន សូម្បីតែកូនខ្លួនឯង Patt ក៏រំខានដូចគ្នា”

“សម្រាប់ករណីរបស់បង Chompoo ខ្ញុំក៏យល់បានថាមានទាំងអ្នកចូលចិត្តនិងមិនចូលចិត្ត ចំពោះអ្នកដែលមិនចូលចិត្តគេក៏សម្ដែងការយល់ឃើញ អាចដោយសារគាត់មិនចូលចិត្តក្មេងតាំងតែពីដើមមកហើយ ហើយមួយទៀតអាចជាមិនចូលភ្នែកគាត់ ចំណែកឯអ្នកដែលគាត់ចូលចិត្តគាត់មើលឃើញថាការដែលមានអូនៗចូលមក អ្នកដឹងទេថាកម្មវិធីមានតម្លៃឡើងកម្រិតណា កម្មវិធីគួឲ្យចង់មើលកម្រិតណា សម្រាប់ក្រុមដំបូងគ្រាន់តែជាក្រុមមួយតែប៉ុណ្ណោះ​ ចំពោះក្រុមមួយទៀតមានការរីកចម្រើនឡើងគឺចេញពីអ្នកដែលស្រលាញ់ចូលចិត្តក្មេងៗ វាអាស្រ័យលើអ្នកសម្លឹងមើល”

អត្ថបទដោយ : នីត្តា