មិនសរសើរមិនបាន! នេះហើយជាអាយុពិតរបស់ Tanya ចាស់មែនតែមើលសាច់ឈាមផង!

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីជើងចាស់ល្បីឈ្មោះ Tanya ដែលតែងតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគល្បីៗជាច្រើន ហើយបើគិតទល់បច្ចុប្បន្ននេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈនេះអស់រយៈេពលជាង២០ឆ្នាំមកហើយ។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺរូបសម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតខ្លាំងដដែល មើលទៅមិនប្រែប្រួលអ្វីសោះឡើយ ខណៈសព្វថ្ងៃនេះនាងមានវ័យរហូតដល់៤៣ឆ្នាំទៅហើយ។

មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅមើលសាច់មុខរបស់នាងវិញ ហាក់បីដូចជាគ្មានស្នាមជ្រីវជ្រួញ ដោយមានសភាពតឹងណែន មើលទៅក្មេងជាងវ័យ មិនសមនិងមានអាយុច្រើនបែបនេះនោះទេ នរណាឃើញក៏ពោលពាក្យសរសើរគ្រប់ៗគ្នាដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី